ពង្រឹងភាពជាដៃគូ និងកិច្ចការពារព្រៃឈើ៖ អង្គការ CIPL និងស្ថាប័នជនជាតិដើមភាគតិច បើកកិច្ចប្រជុំឆ្លុះបញ្ចាំងលទ្ធផលការងារប្រចាំឆ្នាំ២០២៦ នៃគម្រោង KSMS REDD+
ក្រុងសៀមរាប៖ កាលពីថ្ងៃទី ០៩-១០ ខែកញ្ញា ឆ្នាំ២០២៦ កន្លងទៅនេះ អង្គការថែរក្សាភាសាជនជាតិដើមភាគតិច (CIPL) បានរៀបចំកិច្ចប្រជុំឆ្លុះបញ្ចាំងលទ្ធផលការងារប្រចាំឆ្នាំ២០២៦ នៃការអនុវត្តគម្រោង KSMS REDD+ នៃអង្គការសមាគមអភិរក្សសត្វព្រៃ (WCS)។ កិច្ចប្រជុំដ៏មានសារៈសំខាន់នេះត្រូវបានប្រព្រឹត្តទៅយ៉ាងរលូននៅសណ្ឋាគារសុម៉ាទេវី ស្ថិតក្នុងក្រុងសៀមរាប ខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមយ៉ាងកុះករពីតំណាងស្ថាប័នដៃគូ និងសហគមន៍គោលដៅសរុបចំនួន ៣៩នាក់។...



