វគ្គបណ្តុះបណ្តាល និងបង្រៀនណែនាំសម្រាប់ CAFs និងដៃគូអនុវត្តន៍ ក្រោមគម្រោង SISIP
ដើម្បីពង្រឹងសមត្ថភាព និងការយល់ដឹងស៊ីជម្រៅដល់អ្នកអនុវត្តផ្ទាល់នៅនឹងកន្លែង គម្រោង Strengthening Inclusive Services for Indigenous People (SISIP) ក្រោមកម្មវិធី ACCESS 2 បានរៀបចំវគ្គបណ្តុះបណ្តាល និងបង្រៀនណែនាំមួយ សម្រាប់មន្ត្រីសម្របសម្រួលគណនេយ្យភាពសហគមន៍ (Community Accountability Facilitators – CAFs) និងដៃគូអនុវត្តន៍ពាក់ព័ន្ធ។
វគ្គបណ្តុះបណ្តាលនេះ ផ្តោតសំខាន់ទៅលើប្រធានបទស្នូលចំនួន៥ រួមមាន៖
- តួនាទី និងភារកិច្ចរបស់ CAFs៖ ការស្វែងយល់ច្បាស់ពីការបំពេញការងារដើម្បីទ្រទ្រង់សហគមន៍មូលដ្ឋាន។
- បណ្តាញគាំទ្រអ្នករងគ្រោះ (Survivor Support Networks – SSNs)៖ ការបង្កើត និងកិច្ចដំណើរការក្នុងការជួយគាំទ្រដល់ជនរងគ្រោះ។
- ការវិភាគសង្គម និងសកម្មភាព (Social Analysis and Action – SAA)៖ វិធីសាស្ត្រក្នុងការពិនិត្យមើលបញ្ហាសង្គម និងស្វែងរកដំណោះស្រាយ។
- អំពើហិង្សាផ្អែកលើយនឌ័រ (Gender-Based Violence – GBV)៖ ការយល់ដឹង ការបង្ការ និងការឆ្លើយតបចំពោះបញ្ហា GBV ក្នុងសហគមន៍ជនជាតិដើមភាគតិច។
- ការទទួលបានសេវាសង្គម៖ ការសម្របសម្រួលឱ្យប្រជាពលរដ្ឋអាចទទួលបានសេវាសាធារណៈ និងសេវាសង្គមកាន់តែប្រសើរ។
គោលបំណងចម្បង៖
កម្មវិធីនេះមានគោលដៅពង្រឹងសមត្ថភាព និងដៃគូអនុវត្តន៍ឱ្យមានចំណេះដឹង ជំនាញ និងការយល់ដឹងច្បាស់លាស់ ដើម្បីធានាថាការអនុវត្តគម្រោង SISIP ដំណើរការទៅយ៉ាងរលូន ប្រកបដោយប្រសិទ្ធភាព និងភាពចងក្រងគាំទ្រសហគមន៍ចំគោលដៅពិតប្រាកដ។


Previous Post
[…] marks a significant milestone as CIPL celebrates a full decade of dedicated service in preserving and promoting indigenous peoples’ […]